បុរស២នាក់ជាជនអនាថា ប្រើប្រាស់គ្រឿងញៀននៅតាមដងផ្លូវសាធារណៈនៅក្នុងសង្កាត់ផ្សារចាស់
បុរស២នាក់ជាជនអនាថា ប្រើប្រាស់គ្រឿងញៀននៅតាមដងផ្លូវសាធារណៈនៅក្នុងសង្កាត់ផ្សារចាស់ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ខបាលផ្សារចាស់នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ឃាត់បាន និងបញ្ជូនទៅមណ្ឌលស្តានីតិសម្បទា នៃមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ។
នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយថាមានជនអនាថាកំពុងតែប្រើប្រាស់គ្រឿងញៀននៅចំណុចផ្លូវលេខ ១៥ សង្កាត់ផ្សារចាស់ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរបស់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារចាស់ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ផ្សារចាស់ បានចុះល្បាតត្រួតពិនិត្យនិងធ្វើការប្រមូល ឃាត់ជនអនាថា៤នាក់ ក្នុងនោះ២នាក់ប្រើប្រាស់គ្រឿងញៀននៅតាមដងផ្លូវសាធារណៈ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម។បច្ចុប្បន្នជនអនាថាទាំងនេះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានយកមកអនុវត្តតាមនីតិវិធី៕






