សង្ស័យអ្នកបើកបរស្រវឹងស្រាបើករថយន្តបុករះម៉ូតូរបងផ្ទះពលរដ្ឋ និងចូលហាងលក់ដំលៀកបំពាក់បណ្តាលឲ្យមនុស្សម្នាក់រងរបួស

ភ្នំពេញ÷បុរសម្នាក់បានបើករថយន្ត១គ្រឿងម៉ាកហ្វតបុកគំរបលូហើយបន្តបុករះម៉ូតូរបងផ្ទះពលរដ្ឋជ្រុលចូលក្នុងហាងលក់សំលៀកបំពាក់ថែទៀតបណ្តាលឲមនុសម្នាក់រងរបួសទៀតផង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១៤ខែឧសភាឆ្នាំ៣០២៦ តាមបណ្តោយផ្លូវ២៨គ្រូសារក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD RAPTER ខ្មៅពាក់ស្លាកលេខភ្នំពេញ2CB 7281 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុកនិងគំរបលូហើយបន្តបុកម៉ូតូ របងផ្ទះនិងបុកហាងលក់សំលៀកបំពាក់បន្ថែមទៀតបណ្តាលមានមនុស្សនៅក្នុងហាងរងរបួសទៀតផង។

សមត្ថកិច្ចមូលដ្ឋានចុះដលកន្លែងកើតហេតុដើម្បីជួយអន្តរាគម៍និងបាននាំយកបុរសអ្នកបើកបរបង្កគ្រោះថ្នាក់ខាងលើទៅប៉ុស្តិ៍នគរបាលគោកឃ្លាងរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

You might also like