ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងក្តៅគគុក ដោយបានប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
[ដកហូតឈើឈ្លិចខុសច្បាប់២៦កំណាត់ នៅសង្កាត់សុខដុម]
ខេត្តមណ្ឌលគិរី ÷ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងក្តៅគគុក ដោយបានប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតឈើដែលជនមិនស្គាល់មុខយកទៅលាក់ទុក២៦កំណាត់ប្រភេទឈើ ឈ្លិច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។






