កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សៀមរាប បានដកហូតសម្ភារៈល្បែងស៊ីសងខុសច្បាប់ និងណែនាំដល់ពលរដ្ឋដែលញៀនល្បែងភ្លាមៗ
ខេត្តសៀមរាប៖ ក្រោយពីការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មិនបានប៉ុន្មានផង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ផ្ទាល់ ចាត់ឱ្យលោកវរសេនីយ៍ត្រី មុី ស្សាវរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ដាក់កម្លាំងចុះពិនិត្យភ្លាមៗ រកឃើញថាពិតជាមានការលេងល្បែងស៊ីសងខុសច្បាប់ នៅកន្លែងដែលមានពិធីបុណ្យភូមិនៅវត្តអារញ្ញសាគរ ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាបក្រុងសៀមរាបខេត្តសៀមរាបប្រាកដមែន។
តាមការបញ្ជាក់របស់កន្លងនគរបាលបានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំងនោះសុទ្ឋតែអ្នកភូមិ ហើយកម្លាំងបានធ្វើការដកហូត យកសម្ភារៈល្បែងទាំងនោះនិង បានធ្វើការអប់រំក្រុមមនុស្សទាំងនោះឱ្យបញ្ឈប់ការលេងល្បែងខុសច្បាប់ជាបន្ទាន់ផងដែរ ប៉ុន្តែពុំមានឃាត់ខ្លួនជនណាម្នាក់ឡើយ… ៕






