រដ្ឋបាលស្រុកមុខកំពូល បានចេញសេចក្តីជូនដំណឹងជាផ្លូវការ សម្រេចបញ្ឈប់ការងារក្រុមសណ្តាប់ធ្នាប់ចំនួន០២រូប ភ្លាមៗ

ខេត្តកណ្តាល ៖ រដ្ឋបាលស្រុកមុខកំពូល បានចេញសេចក្តីជូនដំណឹងជាផ្លូវការ សម្រេចបញ្ឈប់ការងារក្រុមសណ្តាប់ធ្នាប់ចំនួន០២រូប ភ្លាមៗ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រោយរកឃើញថា បានប្រព្រឹត្តអំពើផ្ទុយនឹងបទបញ្ជា វិន័យការងារ និងគោលការណ៍រដ្ឋបាល។ មន្ត្រីដែលត្រូវបញ្ឈប់ការងាររួមមាន៖
១. ឈ្មោះ ប៉ែន រុន
២. ឈ្មោះ អៀន សម្បត្តិ ហៅ សុខ សុផល
ក្នុងនោះ រដ្ឋបាលស្រុកមុខកំពូលបានបញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីពង្រឹងវិន័យ ការអនុវត្តការងារ និងរក្សាកិត្តិយសរបស់អង្គភាពរដ្ឋបាលឱ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ៕

You might also like