ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលធ្វើដំណើរទៅរកដកផ្សិត បានប្រទះ ឃើញសាកសពបុរសម្នាក់ ត្រូវបានគេយកមកប្លុងចោលនៅក្នុងដីចម្ការមួយកន្លែង

ខេត្តកែប៖ ភ្ញាក់ផ្អើលមួយបានកើតឡើង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ បន្ទាប់ពីប្រជាពលរដ្ឋដែលធ្វើដំណើរទៅរកដកផ្សិត បានប្រទះ ឃើញសាកសពបុរសម្នាក់ ត្រូវបានគេយកមកប្លុងចោលនៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិអន្ទង់ស ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយពេលទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងហ៊ុំព័ទ្ធទីតាំង។ ជាលទ្ធផលនៃការពិនិត្យបឋម សមត្ថកិច្ចបានកំណត់អត្តសញ្ញាណសាកសព គឺជាបុរសជនជាតិចិន។
ដោយមានការសហការពីមន្ត្រីជំនាញកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានគេធ្វើឃាត ដោយសារនៅលើសាកសពមានស្នាមរងរបួសធ្ងន់ធ្ងរជាច្រើនកន្លែង នឹងមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ចំរាងកាយ,ស្នាមវាយដំទង្គិចយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង ត្រង់ផ្ទៃមុខនិងក្បាល។
មន្ត្រីជំនាញបានរៀបចំធ្វើកំណត់ហេតុ និងប្រគល់សាកសពជនរងគ្រោះ ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ និងចាត់ចែងតាមនីតិវិធីច្បាប់ ខណៈដែលសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមុខសញ្ញាជនដៃដល់មកផ្តន្ទាទោស៕

You might also like