កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងដេញកាប់គ្នាយ៉ាងអនាធិបតេយ្យបានចំនួន ០៥នាក់
ខេត្តកំពង់ស្ពឺ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន៥នាក់ដែលជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅតាមបណ្តាយផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិកាប់ទូក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ម្នាក់ឈ្មោះ យ៉ុង ឡេង ភេទ ប្រុស អាយុ ២០ឆ្នាំ ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៣:២៦នាទីទៀប ភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើកម្មភាពកាន់កាំបិតផ្កាក់ដេញកាប់ មកលេីក្រុមរបស់គាត់ ចំនួន០៦នាក់។
ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់មុឺងម៉ាត់និងយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេ បញ្ជាការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មេីស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបើកប្រតិបត្តិការ ស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ជនសង្ស័យ បានចំនួន០៥នាក់ ដែលពាក់ព័ន្ធនឹងហិង្សាមានស្ថានទម្ងន់ទោស។
នៅវេលាម៉ោង ១៣:២១នាទីរសៀល នាថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថបានឃាត់ ខ្លួនជនសង្ស័យ០១នាក់ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យឈ្មោះ ហាក់ ដាវី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នៅវេលាម៉ោង ១៣: ៥៤នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ០១នាក់ ទៀត ស្ថិតនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន។
ជនសង្ស័យមានឈ្មោះ សំ ពេជ្រ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅ បច្ចុប្បន្ន ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ នៅវេលាម៉ោង ១៥:១៤នាទីល្ងាចថ្ងៃខែឆ្នាំដដែល ឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ទៀត ស្ថិតនៅភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ សុខុន សិរីសុភ័ក្រ្ភ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្ន ភូមិ ទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បន្ទាប់មកទៀតនៅម៉ោង ១៦:០៩នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ បន្ថែមទៀត ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ មានឈ្មោះ រស់ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោម វិធានជំនាញរបស់កម្លាំងកងរាជអាវុធហត្ថ លុះ ដល់វេលាម៉ោង ១៦:៣៩នាទីល្ងាច នាថ្ងៃខែឆ្នាំដដែលនេះ បានបន្តឃាត់ខ្លួនជនសង្ស័យ ០១នាក់បន្ថែមទៀត ស្ថិតនៅទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យ មានឈ្មោះ មុី បូរិន្ទ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ បច្ចុប្បន្ន ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់បានរួមមាន ម៉ូតូចំនួន០ ២គ្រឿង និងកាំបិតផ្កាក់ចំនួន០២ដេីម។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ បញ្ចូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងនីតិវីធីបន្ត៕






