កូនកោងកាងចំនួន ៤០០០ដើម ត្រូវបានដាំស្តារលើតំបន់រេចរិលទំហំ២ ហិកតា នៅស្រុកស្រែអំបិល ខេត្តកោះកុង

កោះកុង៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានសហការវិទ្យាស្ថានបច្ចេកវិទ្យាសាគរសាស្រ្ត នៃក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិណចិន បានរៀបចំពិធីដាំស្តារកូនកោងកាងចំនួន ៤០០០ ដើម លើផ្ទៃដីរិចរិលទំហំ ២ហិកតា ស្ថិតនៅតំបន់អភិរក្សនៅតំបន់អភិរក្សសេនេទិកក្តាមថ្មនិងក្តាមជ័រ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
កម្មវិធីដាំកូនកោងកាងនេះ មានគោលបំណងផ្សព្វផ្សាយពីតំបន់អភិរក្សធនធានសេនេទិកក្តាមថ្ម និងក្តាមជ័រ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដល់សារធារណជន និងប្រជាសហកមន៍ក្នុងតំបន់ ដើម្បីចូលរួមចំណែកអភិរក្ស និងគ្រប់គ្រងធនធានសមុទ្រ ព្រមទាំងចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីយភាព លោក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ ជាតំណាងឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្នានតំបន់ការពារធម្មជាតិ និងក្រុមជំនាញការ NOTC ដែលដឹកនាំសាស្រ្តចារ្យ Teng Xin និងមានការចូលរួមពីមន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង អាជ្ញាធរឃុំជ្រោយស្វាយ ភូមិជ្រោយស្វាយ និងសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយសរុប៦០នាក់បានចូលរួមកម្មវិធីដាំស្តារព្រៃកោងកាង និងសិស្សានុសិស្សអនុវិទ្យាល័យភូមិកំពុងស្តាំ៕

You might also like