ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កំពត ៖ ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នឹងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោក អនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបចំនួន ០៣នាក់ រួមមាន៖
១. ឈ្មោះ ស៊ុន សៀត ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
២. ឈ្មោះ ហ៊ុយ ពុធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
+វត្ថុតាងចាប់យករួមមាន ៖
– ម៉្សៅក្រាមសថ្លា ចំនួន៥កញ្ចប់(០៣កញ្ចប់ធំ និង ០២កញ្ចប់តូចមានទម្ងន់ ២,២៤ក្រាម ថ្លឹងទាំងសំបកថង់)។
– ម៉ូតូចំនួន ០១គ្រឿង។
– ទូរស័ព្ទចំនួន ០១គ្រឿង។
– ឧបករណ៍ជក់ចំនួន ០១។ ស្ដាប់តាមចម្លើយជនសង្ស័យខាងលើលុះដល់វេលាម៉ោង១៥:៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត៖
៣. ឈ្មោះ អៀវ ប្រុស ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងតាព្រាមសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
+ វត្ថុតាងចាប់យករួមមាន៖
– ម្សៅសក្រាមចំនួន ០៤កញ្ចប់ធំទងន់ ២០,៤៧ក្រាមថ្លឺងទាំងសំបកថង់។
– ម៉ូតូចំនួន ០១គ្រឿង។
– ប្រដាប់ចូកគ្រឿងញៀនចំនួន០១។
ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួន និរក្សាទុកនៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី។






