ឃាត់ខ្លួនជនជាតិចិន ៨នាក់ បម្រុងឆ្លងដែនទៅថៃខុសច្បាប់ នៅស្រុកកំរៀង
បាត់ដំបង៖ នៅវេលាម៉ោង ៤:៣០ នាទីជិតភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលវរសេនាតូច៨១៩ បានបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនចំនួន ០៨នាក់ (ស្រី ០២នាក់) គ្មានឯកសារជាប់ខ្លួន ខណៈត្រៀមបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចផ្លូវលំចូលទៅភ្នំ ខាងត្បូងអធិការដ្ឋាននគរបាលស្រុកកំរៀង ប្រហែល ១គីឡូម៉ែត្រ។
ជនបរទេស៖ ជនជាតិចិន ០៨នាក់ (រួមមានឈ្មោះ HE XI, WANG JUNGONG, CHAN YU, JING ZAN JUN, LI JIAN, SHEN XIAOPING, LI TIANYI, WANG XIAOMIN)។
វត្ថុតាង៖ រថយន្ត Lexus RX330 ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AC-1074 ចំនួន ១គ្រឿង (ម្ចាស់រត់បាត់)។
ព័ត៌មានបន្ថែម៖ តាមប្រភពពីប្រជាពលរដ្ឋ ករណីនេះមានរថយន្តសរុប ២គ្រឿង ដោយមួយគ្រឿងទៀតបានបើករត់គេចបាត់។ ចំណែកឯអ្នកបើករថយន្តដែលដកហូតបានខាងលើនេះ ក៏បានរត់ចោលឡានដែរ ដោយមានការសង្ស័យថាមានឈ្មោះ «សម្បត្តិ»។
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកអ្នកបើកបរ និងមេខ្យល់ពាក់ព័ន្ធ ដើម្បីយកមកចាត់ការតាមច្បាប់៕






