សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យបួននាក់ករណីលួចដែក
ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានបង្ក្រាបករណីប៉ុនប៉ងលួច(ដែកនិងខ្សែភ្លើង) និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង ០១និង៤៥នាទីនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ៤នាក់,១-ឈ្មោះ ទ្រា ពិសី ភេទប្រុស អាយុ២៣ ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់ជាប់ពន្ធនាគារព្រៃស ពីបទប៉ុនប៉ងលួច រយៈពេល០១ឆ្នាំ,២.ឈ្មោះគុណ សុភ័ក្រ្ត ភេទប្រុសអាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+),៣.ឈ្មោះហាំ ណាល់ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)និង៤.ឈ្មោះពៅ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរ មិនពិត ប្រាកដ (ឃាត់ខ្លួន)ធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំ ០១លើក រយៈពេល០៦ខែ។
សម្ភារៈវត្ថុតាងរួមមាន:
-ពូថៅ០១ ផ្លែដែក ដងឈឺមានរោមស្កុតពណ៌ស ប្រវែង ៣៤ សង់ទីម៉ែត្រ
-កន្ត្រៃសម្រាប់កាត់ខ្សែភ្លើង០១ ផ្លែដែក ដងដែកមានស្រោបជាប់ពណ៌ខ្មៅ ប្រវែង ៣៨ សង់ទីម៉ែត្រ
-កូនកាំបិតសម្រាប់ឆូតខ្សែភ្លើង០២
-កន្ត្រៃចំនួន ០៣
-ដែកកេះ០១ពណ៌ស្វាយ
-ស្ពាន់ចំនួន០១ដុំ
-ច្រវ៉ាក់ដែក០១ មានប្រវែង ៩០ សង់ទីម៉ែត្រ
-ទូរសព្ទ០១គ្រឿងម៉ាក 1 PLUS ពណ៌ខ្មៅ
-ម៉ូតូសណ្ដោងរម៉ក០១គ្រឿង
ប្រភពបន្តទៀតថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ជនសង្ស័យឈ្មោះទ្រា ពិសី បានបើកម៉ូតូសណ្ដោងរ៉ឺម៉ករបស់ខ្លួនចេញពីផ្ទះជួល ដោយទៅដឹកជនសង្ស័យឈ្មោះហាំ ណាល់ និងឈ្មោះគុណ សុភ័ក្ត្រ ដើម្បីទៅយកអេតចាយនៅផ្ទះស្រុក កំណើតរបស់ជនសង្ស័យឈ្មោះទ្រា ពិសី នៅខេត្តតាកែវ បន្ទាប់មកក្រុមជនសង្ស័យទាំង០៣នាក់ខាងលើបានដឹកអេតចាយពីខេត្តតាកែវ យកមកលក់នៅភ្នំពេញវិញជាធម្មតា ។
រហូតដល់វេលាម៉ោង ១៧:០០នាទី ពេលនៅផ្ទះជួល ទាំងបីនាក់ខាងលើ បានបបួលគ្នាថា យប់នឹងយើងទៅរកលួចដែក និងខ្សែភ្លើងគេនៅផ្ទះល្វែងនៅម្តុំផ្លូវជាតិលេខ៣ និងនិយាយទៀតថា ចាំយប់ចាំចេញទៅលួច។ លុះដល់វេលាម៉ោង ២៤:០០ នាទី ជនសង្ស័យទាំង ០៣នាក់ខាងលើ បានជិះម៉ូតូសណ្ដោងរម៉ក មកតាមផ្លូវបានជួបនិងជនសង្ស័យឈ្មោះពៅ រដ្ឋា រួចបានបបួលឈ្មោះពៅ រដ្ឋា មករកលួចដែកជាមួយពួកខ្លួន។ លុះ ដល់វេលាម៉ោង០១:៤៥នាទីចូលថ្ងៃទី១៩ខែឆ្នាំដដែល ពេលជនសង្ស័យទាំង០៤នាក់ខាងលើបានជិះម៉ូតូសណ្ដោងរម៉ក មកដល់ផ្លូវជាតិលេខ០៣ មុខផ្ទះល្វែង របស់គេមួយកន្លែង ។
ស្របពេលនោះដែរកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត និងប្រជាការពារកំពុងជិះម៉ូតូល្បាតតាមផ្លូវជាតិលេខ៣ បានឃើញក្រុមជនសង្ស័យកំពុងជិះម៉ូតូសណ្ដោងរម៉កជិះបកត្រឡប់ទៅភ្នំពេញវិញ។ ពេលក្រុមជនសង្ស័យទាំង០៤នាក់ ជិះម៉ូតូសណ្ដោងរ៉ឺម៉កបានប្រហែល ២០០ម៉ែត្រ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតឃាត់ ដើម្បីសាកសួរ។ តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំង០៤នាក់ខាងលើ ពិតជាបានប៉ុនប៉ងលួចដែករបស់គេមួយកន្លែង នៅម្ដុំផ្ទះល្វែងផ្លូវជាតិលេខ៣ប្រាកដមែន។
ជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕






