ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួម​កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្ដីពីការវិវត្តនៅមីយ៉ាន់ម៉ា

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម​កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្ដីពីការវិវត្តនៅមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានរំឭ​​កឡើងវិញអំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយការស្ថាបនា ការបញ្ឈប់អំពើហិង្សា និងការបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាបន្នក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះកិច្ចពិគ្រោះយោបល់ដោយបើកចំហ និងត្រង់ទៅត្រង់មក ស្តីពី​ស្ថានភាពបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងដំណោះស្រាយឆ្ពោះទៅមុខ ស្របតាមគោលការណ៍ស្នូលរបស់អាស៊ាន៕

You might also like