តើនរណាជាម្ចាស់ទីតាំងឆបោកអនឡាញ (Online Scam) នៅស្រុកកែវសីមា? ខណៈសមត្ថកិច្ចឃាត់ខ្លួនជនបរទេស ២៥នាក់ បញ្ជូនទៅតុលាការ

ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកែវសីមា ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្ក្រាបជាក់ស្ដែងលើទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង និងបានសម្រេចចោទប្រកាន់លើជនសង្ស័យជាជនបរទេសចំនួន ២៥ នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលកោះសន្តិភាពទើបទទួលបាន នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

   

You might also like