ស្រ្តីកូនឈ្នួលឃ្វាលគោ ត្រូវថៅកែចាប់រំលោភសម្រេច៤ដង ទទូចស្នើសុំឲ្យថ្នាក់ដឹកនាំខេត្ត,សាលាដំបូងខេត្តកំពង់ឆ្នាំង និងប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍

ខេត្តកំពង់ឆ្នាំង៖ ករណីរំលោភបំពានលើរាងកាយមួយបានកើតឡើងដោយរងគ្រោះបានឱ្យដឹងនៅ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦នេះថា ថៅកែចិត្តអប្រិយម្នាក់បានរំលោភបំពានស្រីជាកូនឈ្នួលខ្លួនឯង រហូតបាន សម្រេច៤ដង ។ ហេតុការណ៍រំលោភបំពានលើរាងកាយជារឿយៗបានកើតឡើងអំឡុង ថ្ងៃទី១០ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
ពាក្យបណ្ដឹងសុំអន្តរាគមន៍សាលាដំបូងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ លីម ស្រីភ័ណ អាយុ ២០ឆ្នាំ រស់នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ស្រ្តីរងគ្រោះស៊ីឈ្នួល ឃ្វៀលគោ និងលើកអាចម៍គោឱ្យចៅកែឈ្មោះ មឿន មាន ដើម្បីយកកម្រៃចិញ្ចឹមជីវិត។ ជារៀងរាល់ថ្ងៃនាងតែងទៅធ្វើការមិន ដែលអាក់ខានឡើយ។ ពេលនាងទៅធ្វើការនៅរោងគោ លោកចៅកែតែងឈរមើលនាងធ្វើការ ពេលខ្លះគាត់ស្ទុះមកចាប់នាងទាំងកម្រោល ចាប់ថើប អោបនាង និងទាញដៃនាងចូលពំនូកចំបើង ហើយស្រាតខោនាងចាប់ រំលោភ សម្រេចជាបន្តបន្ទាប់បាន ៤ ដង ។
ពាក្យបណ្ដឹងបានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ មានករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសបង្កឡើងដោយឈ្មោះ មឿន មាន ភេទ ប្រុស អាយុប្រហែល ៥០ ឆ្នាំ រស់នៅភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយជនរងគ្រោះជាគ្រួសារក្រីក្របានទៅស៊ីឈ្នួល ឃ្វៀលគោ និងលើកអាចម៍គោឲ្យឈ្មោះ មឿន មាន ទើបបានកន្លះខែដើម្បីយកប្រាក់ទិញអង្ករហូបប្រចាំថ្ងៃ។
ជនបង្កឈ្មោះ មឿន មាន ចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះ ឈ្មោះ លីម ស្រីភ័ស ចំនួន ៤ លើក ៖ លើកទី១ នៅថ្ងៃទី១០ ខែមិថុនា,លើកទី២ នៅថ្ងៃទី១២ ខែ មិថុនា,លើកទី៣ នៅថ្ងៃទី១៤ ខែមិថុនា និងលើកទី៤ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយចាប់បង្ខំទាំងកម្រោល ព្រមទាំងប្រើហិង្សាមកលើជនរងគ្រោះ យ៉ាងឃោរឃៅហើយគំរាមសម្លាប់ ម៉្យាងទៀតជនរង គ្រោះនាងមានប្តី ហើយខ្លាចប្ដីដឹងអាចត្រូវលែងលះគ្នា និងខ្មាស់គេ ទើបលាក់រឿងរហូតដល់ថ្ងៃចាប់រំលោភចុងក្រោយ ដល់លើកទី ៤ ។
ទង្វើដ៏ឃោឃៅនេះ ចៅកែរូបនេះ ចាត់ទុកនាងដូចជាសត្វធាតុ គ្មានតម្លៃអ្វីសោះ ។ ស្ត្រីរងគ្រោះតែងតែលាក់ទុករឿងមិនឱ្យនរណាដឹងឡើយ ម្យ៉ាងខ្លាចប្តីដឹងអាច ត្រូវខឹងហើយលែងលះ, ម្យ៉ាងទៀតខ្លាចខ្មាស់ញាតិ ប៉ុន្តែដោយសារទ្រាំនឹងការឈឺចាប់ ម្តងហើយម្តងទៀតមិន បាន  ព្រមទាំងការគម្រាមសំលាប់បំបិទមាត់ ទើបនាងក៏បង្ខំចិត្តប្រាប់ម្តាយនាង ព័ត៌មាននេះក៏ដឹងដល់ប្តី នាងនៅថ្ងៃបន្ទាប់ ។
អ្នកភូមិនិយាយថា ប្រជាពលរដ្ឋរស់នៅភូមិជាមួយ មិនចូលចិត្តលោកថៅកែមឿន មាន នេះទេ,ដោយបុគ្គលនេះ មានចរិកក្រអើតក្រទម ក្អែងក្អាង អាងលុយ អាងបក្ស អាងពួក។ គាត់ប្រើពាក្យសម្តី មិនខ្លាចនរណា ជាបុគ្គលមានខ្សែធំ ក្មួយរបស់គាត់ធ្វើការនៅប៉ូលីសស្រុក គ្មាននរណាហ៊ានទេ ។
គ្រួសារជនរងគ្រោះនិយាយថា ស្ត្រីរងគ្រោះបានទៅប្តឹងនៅប៉ុស្តិ័រដ្ឋបាលព្រៃគ្រី និងអធិការដ្ឋាននគរបាលស្រុក តែគ្មាននរណារកដំណោះស្រាយឱ្យទេ នាងពិបាកចិត្តខ្លាំងណាស់ ។ ទើបនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ នាងបានដាក់ពាក់បណ្តឹង ទៅតុលាការខេត្តកំពង់ឆ្នាំង និងមន្ទីរកិច្ចការនារីខេត្ត ដើម្បីរកយុត្តិធម៌ ។ ស្រ្តីរងគ្រោះស្នើសុំសម្តេចតេជោហ៊ុន សែន,សម្តេចធិបតី ហ៊ុន ម៉ាណែត ,ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង,ឯកឧត្តមព្រះរាអាជ្ញា និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តានាំជនបង្កមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ៕

You might also like