បាក់ផ្លែម៉ូទ័រកាត់ដែកមុត បណ្តាលឲ្យរងរបួសធ្ងន់ នៅផ្លូវក្រវ៉ាត់ក្រុង ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់យកម៉ូទ័រទៅកាត់កាត់ដែកស្រាប់តែបាក់ផ្លែបណ្តាលឲ្យមុតដៃរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ នេះបានកេីតឡេីងកាលពី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅផ្លូវក្រវ៉ាត់ក្រុង ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឆន ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ រងរបួស រយះសាច់ដល់ឆ្អឹងដៃខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានយកម៉ូទ័រដៃមកកាត់ដែក ខណៈកំពុងកាត់ស្រាប់តែផ្លៃម៉ូទ័រនោះបានបាក់បែក បណ្តាលឲ្យខ្ទាតមុនដៃខាងឆ្វេងរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕

You might also like