នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧៖០៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ត្រង់ចំណុចវិថីសម្តេចព្រះសុគន្ធមានបុណ្យ (១៧៨) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សង្ស័យពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ រ៉ា រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
-ឈ្មោះ ហួត វឌ្ឍនៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ
កម្លាំងជំនាញបានប្រគល់ជនសង្ស័យ ជូនទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

You might also like