សមត្ថកិច្ចពិនិត្យករណីស្លាប់ក្នុងលំនៅឋាននៅព្រៃនប់ បញ្ចប់ការស្រាវជ្រាវជំហានដំបូង

ព្រះសីហនុ៖ ស្ត្រីម្នាក់អាយុ ៤៦ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងលំនៅឋាន ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងប្រមាណ ៧:៥០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ និងក្រុមគ្រូពេទ្យ បានចុះពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសាកសព ដើម្បីស្វែងរកមូលហេតុនៃការស្លាប់ ស្របតាមនីតិវិធីច្បាប់។
ជាលទ្ធផល ការពិនិត្យជំហានដំបូងរបស់មន្ត្រីជំនាញ ពុំបានរកឃើញតម្រុយ ឬស្លាកស្នាមដែលបង្ហាញពីការពាក់ព័ន្ធនឹងអំពើព្រហ្មទណ្ឌនោះទេ។
សមត្ថកិច្ចបានបញ្ចប់នីតិវិធីពាក់ព័ន្ធ និងប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

You might also like