កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម គូសបញ្ជាក់ពីកិច្ចសហការយូរអង្វែងក្នុងការកសាងសមត្ថភាពត្រៀមបង្ការ ឆ្លើយតបជួយជនភៀសសឹក ក្នុងពេលនិងក្រោយពេលមានជម្លោះប្រដាប់អាវុធ

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតជូនលោក យឺគ ម៉ុងតានី ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំភូមិភាគ និងលោកស្រី ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាង អាយ.ស៊ី.អរ.ស៊ី. និងកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដែលគិតចាប់តាំងពីវត្តមានរបស់ អាយ.ស៊ី.អរ.ស៊ី. នៅកម្ពុជាពីឆ្នាំ១៩៧៩រៀងមក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងពីកិច្ចសហការ និងការជួយគាំទ្រពី អាយ.ស៊ី.អរ.ស៊ី. ដល់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធឆ្នាំ២០២៥ ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីកិច្ចសហការយូរអង្វែងក្នុងការកសាងសមត្ថភាពត្រៀមបង្ការ ឆ្លើយតបជួយជនភៀសសឹកក្នុងពេលនិងក្រោយពេលមានជម្លោះប្រដាប់អាវុធ និងក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព៕

You might also like