សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកមីងដែលមានបញ្ហាដុំសាច់ពកកដ៏ធំ ក្នុងរយៈពេល៨ឆ្នាំមកហើយ ទទួលការវះកាត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកមីង លឹម ចាន់ណា អាយុ៤១ឆ្នាំ រស់នៅភូមិទី១ ឃុំព្រែកតានង់ ស្រុកកោះសូរទិន្ទ ខេត្តកំពង់ចាម ដែលមានបញ្ហាដុំសាច់ពកកដ៏ធំ ក្នុងរយៈពេល៨ឆ្នាំមកហើយ ទទួលការវះកាត់។
អ្នកមីងបានមកទទួលការវះកាត់ព្យាបាលជំងឺដុំពកកកនេះ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តវះកាត់ផ្នែកក និងបំពង់ក មកពីសហរដ្ឋអាមេរិក នៅមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹម នៃយេរេមាហូប (JHMC) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
អ្នកមីង គោរពអរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិតចំពោះការគិតគូរអំពីសុខទុក្ខរបស់ប្រជាជនកម្ពុជាទាំងអស់ក៏ដូចជាអ្នកមីងផងដែរ។ អ្នកមីងក៏សូមអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានជួយព្យាបាល និងមើលថែអ្នកមីងរហូតដល់មានសុខភាពល្អប្រសើរ។
សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។






