World Cup 2026 ៖ ស្វីស រង់ចាំជួបកូឡុំប៊ី ឬហ្គាណា វគ្គ ១៦ក្រុម ក្រោយទម្លាក់អាល់ហ្សេរី ២-០

(បរទេស)៖ ក្រុមអឌ្ឍចន្ទក្រហម ស្វីស បានឡើងទៅឈរចាំមុននៅវគ្គ ១៦ក្រុមនៃ World Cup 2026 ដោយរង់ចាំរវាងក្រុមឈ្នះកូឡុំប៊ី ឬក៏ហ្គាណា បន្ទាប់ពីបញ្ជូនក្រុមអាហ្រ្វិក អាល់ហ្សេរី ត្រឡប់ទៅផ្ទះវិញតាមរយៈជ័យជម្នះ ២ទល់នឹង០ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដានេះ។
នេះមានន័យថា ស្វីសបានក្លាយក្រុមទី៧ នៅតំបន់អឺរ៉ុប UEFA ដែលបានឆ្លងផុតវគ្គ ៣២ក្រុម ដើម្បីចូលរួមជាមួយ បារាំង ន័រវេស ប៊ែលហ្ស៊ិក អង់គ្លេស អេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងការឡើងទៅលេងវគ្គចាញ់-ធ្លាក់ជាបន្តទៀត និងក្នុងនាមជាក្រុមលេខ១ ចេញពីពូល B ថែមទៀតផង។
ស្វីស បានបើកឆាកនាំមុខ ១គ្រាប់ត្រឹមចាប់ផ្តើមលេងបានតែ ១០នាទីប៉ុណ្ណោះ និងគ្រាប់ទី២ ទើបចាប់ផ្តើមលេងមិនទាន់បាន ១នាទីស្រួលបួលផង ក្នុងការបញ្ជូនអាល់ហ្សេរីត្រឡប់ទៅអាហ្វ្រិកវិញដូច អាហ្រ្វិកខាងត្បូង សេណេហ្គាល់ កូដឌីវ័រ កុងហ្គោ និងទើបមានតែម៉ារ៉ុក មួយគត់ឡើងវគ្គ ១៦ក្រុម។
ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ កូឡុំប៊ី មកពីតំបន់អាមេរិកឡាទីន ឬក៏ហ្គាណា មកពីតំបន់អាហ្រ្វិកទៀត ក្នុងការប្រជែងកៅអីឡើងវគ្គ ៨ក្រុមចាប់ផ្តើមប្រកួតនាសប្តាហ៍ក្រោយផងដែរ៕

You might also like