រថយន្តកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮសម្លេងខ្លាំងៗ បង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ ត្រូវសមត្ថកិច្ចនគរបាលណែនាំឱ្យដោះចេញហើយ

ខេត្តបាត់ដំបង÷ដោយទទួលបាននូវសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវថ្នល់ ហើយមានរថយន្តដឹកដី បើកបរចុះ ឡើង បង្កការហុយដីទ្រលោម ក៏នៅមានសម្លេងរំពងដោយស៊ីម៉ាំងកែច្នៃធ្វើឱ្យរំខានដល់ការរស់នៅរបស់ពួក គាត់ច្រើនថ្ងៃ គាត់បានផ្តល់ព័ត៌មានមកក្នុងផេកហ្វេសប៊ុកស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង ដើម្បីដោះ ស្រាយជូនគាត់។
ទទួលបានព័ត៌មាននេះ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្ត បា ត់ដំបង បានដាក់បទបញ្ជាដល់លោកវ រសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ ឱ្យស្រាវជ្រាវនិង ចាត់វិធានការលើរថយន្តនោះ។
នៅថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២៦ នគរបាលស្រុកឯកភ្នំបានកាក់រថយន្តបង្កសម្លេងរំខាននេះនៅលើដងផ្លូវ ហើយបានធ្វើការអប់រំណែនាំអ្នកបើករថយន្តឱ្យដោះ ចេញ នូវស៊ីម៉ាំងកែច្នៃលាន់ឮសម្លេងខ្លាំងរំខានដល់ប្រជាពលរដ្ឋនោះហើយ។
តាមរយៈចំណាត់ការនេះ សមត្ថកិច្ចន គរបាលនៅបន្តស្វែងរករថយន្តដែលមានលក្ខណៈដូចគ្នានេះ ដើម្បីមានវិធានការបន្ត ជាមួយនេះក៏សូមអរ គុណចំពោះមតិចូលរួមផ្តល់នូវយោ បល់ពីមហាជនទូទៅ មកសមត្ថកិច្ចនគរបាល តាមគ្រប់មធ្យោបាយ ដើម្បីសមត្ថកិច្ចមានវិធានការដោះស្រាយជូនបានទាន់ពេលវេលា៕

You might also like