ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូកីឡាតេក្វាន់ ITF កម្ពុជា ទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានដឹកនាំប្រតិភូកីឡាតេក្វាន់ ITF កម្ពុជា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី០៣-០៩ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។
គួរបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រួជំនួយ កីឡាករ កីឡាការិនីសរុប សរុប៤៧នាក់ ក្នុងនោះកីឡាករ កីឡាការិនី ៣២នាក់ ដោយត្រូវចំណាយលើថ្លៃសំបុត្រយន្តហោះ ក្រោមការរ៉ាប់រងរបស់សហព័ន្ធខ្លះ ឪពុកម្តាយអត្តពលិកខ្លះ និងមានការចូលរួមឧបត្ថម្ភគាំទ្រខ្លះពីធនាគារ វឌ្ឍនៈ ដែលជាស្មារតីរួបរួមគ្នាគាំទ្រដល់ដំណើបេសកកម្មប្រកួតជើងឯកអាស៊ីមួយនេះឱ្យទទួលបានជោគជ័យ៕






