កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល ៨ទីតាំង នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស១៧នាក់

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះធ្វើរដ្ឋបាលចំនួន៨ទីតាំង នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេស១៧នាក់។
ប្រតិបត្តិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះ សម្របសម្រួលនីតិវិធីដោយលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន៨ទីតាំង រកឃើញជនបរទេសសរុបចំនួន១៧នាក់ស្រី៩នាក់ ១សញ្ជាតិ ជាជនជាតិថៃ មានឯកសារត្រឹមត្រូវ អនុញ្ញាតឱ្យស្នាក់នៅបន្ត ដូចខាងក្រោម៖
+ទីតាំងទី១ អគារកម្ពស់៩ជាន់ ៤០បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅចំនួន១៧នាក់ស្រី៩នាក់ បម្រើការងារនៅកាស៊ីណូ ដឹ សេន ។ ទីតាំងពុំមានសម្ភារសង្ស័យ អប់រំ។
+ទីតាំងទី២ អគារកម្ពស់៤ជាន់ ៧០បន្ទប់ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ អប់រំ។
+ទីតាំងទី៣ អគារកម្ពស់៩ជាន់ ៦០បន្ទប់ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ អប់រំ។
+ទីតាំងទី៤ អគារកម្ពស់៨ជាន់ ៥៩បន្ទប់ ជាបន្ទប់ស្នាក់នៅ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ អប់រំ។
+ទីតាំងទី៥ បន្ទប់ជួល២៤បន្ទប់ ជាបន្ទប់ស្នាក់នៅ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ អប់រំ។
+ទីតាំងទី៦ អគារកម្ពស់៥ជាន់ ១០២បន្ទប់ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ អប់រំ។
+ទីតាំងទី៧ អគារកម្ពស់៣ ១២ល្វែង មាន៤៨បន្ទប់ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ អប់រំ។
+ទីតាំងទី៨ អគារកម្ពស់៥ជាន់ មាន៥បន្ទប់ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យ អប់រំ។

You might also like