បំបែកសំណុំរឿងចោរលួចគោ ក្នុងស្រុកសាមគ្គីមុនីជ័យ
សាមគ្គីមុនីជ័យ ដោយបានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងចុះបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ។
-នៅថ្ងៃទី១០.០៨.២០២៦ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅភូមិគង្រុគ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ មានករណីលួចគោសត្វ បង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់ អត្តសញ្ញាណ ។ ជនរងគ្រោះឈ្មោះ សេម តាំងនី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិគង្រុត ឃ៉ំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ មុនពេលកើតហេតុ ជនរងគ្រោះ បានចងសត្វគោញីចំនួន៤ក្បាល ទុកនៅក្រោយផ្ទះ ហើយសំរាន្ត នៅផ្ទះ ។ លុះដល់វេលាម៉ោងកើតហេតុ បានដើរទៅមើលសត្វគោទើបដឹងបាត់ ហើយរាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីទទួលពត៌មាន នគរបាលស្រុកសាមគ្គីមុនីជ័យ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងស្រុកសំរោងទង តាមប្រតិបត្តិការ ដេញបង្ត្រាប ដល់ផ្លូវជាតិលេខ ៥១ គីឡូ លេខ ៣៦-៣៧ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង បានឃើញ រថយន្ត១គ្រឿងម៉ាកBAW BJ1040PIS4 ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3B.4061(ជារថយន្តរបស់ជនសង្ស័យដែលសមត្ថកិច្ចកំណត់ ថាធ្លាប់ដឹកសត្វគោ ពេលលួចបានលើកមុន) ហើយបាន ឃាត់ត្រួតពិនិត្យ តែជនសង្ស័យ មិនព្រមឈប់ ហើយបន្ថែមល្បឿន កម្លាំងបានដេញតាម និងស្ទាក់ពីមុខ ជនសង្ស័យ បានបើករថយន្តធ្លាក់ចូលប្រឡាយ និងធ្លាក់សត្វគោមួយក្បាលចេញមកក្រៅ ទើបឃាត់បានជនសង្ស៏យ១នាក់ ៖
-ឈ្មោះ នង ម៉ៅ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹក
ផុស ខេត្តកំពង់ឆ្នាំង ។
+ដកហូតវត្ថុតាង: រថយន្តម៉ាក BAW BJ
1040PIS4 ពណ៌ខៀវ ផលិតនៅប្រទេសកូរ៉េ ពាក់ស្លាកលេខភ្នំពេញ 3B-4061 ទូរ ស័ព្ទដៃម៉ាកVIVOប្រើលេខ0312671116
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក ពូ
ថៅ១ ចបកាប់១ ខ្សែនីឡុងដឹកគោពណ៌ស ១ ខ្សែអីនធើណែត ពណ៌បៃតង១ដុំ និងសត្វញី៤ក្បាល (របស់ជនរងគ្រោះ) ។
+ជនសង្ស័យ ជាមុខសញ្ញាទើបចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង ពីបទ:លួចសត្វគោ ។
ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវីធីច្បាប់ ៕






