ជនសង្ស័យ ដែលធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ពេលនេះត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហើយ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣៖៣៦នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ត្រង់ចំណុចម្តុំពេទ្យបង្អែកចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធករណីលួច (ម៉ូតូ) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើទាំង២មានឈ្មោះ៖
១-ឈ្មោះ ជឿន សាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ហ៊ុន សុខជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។
សម្ភារៈដកហូតរួមមាន ម៉ូតូ០១គ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌ស-ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ1M-9520។ កម្លាំងជំនាញនាំជនសង្ស័យ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

You might also like