អសន្តិសុខ​ រយះពេល២ម៉ោងក្មេងទំនេីងកាប់ជនរងគ្រោះ៣ករណីកន្លែងផ្សេងៗគ្នាមានទាំងអ្នករងរបួសនិងខូចខាតម៉ូតូ​ នៅក្នុងភូមិសាស្រ្តទឹកដីសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​

មិនធម្មតាទេ​ នៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ត្រឹមតែរយះពេល២ម៉ោងក្មេងទំនេីងចេញធ្វេីសកម្មភាពកាប់ចំនួន៣ករណីកន្លែងផ្សេងៗគ្នាមេីលទៅហាក់បីដូចជាអសន្តិសុខណាស់​ នៅក្នុងមូលដ្ឋានទឹកដីសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ករណីទី១កាប់នៅក្បែរផ្សារទំនេីបខេម៉ល​ ករណីកាប់ទី២នៅក្បែរដំបូលខៀវ​ ករណីទី៣កាប់នៅលេីផ្លូវបេតុងកែងនិងផ្លូវ៥០ម៉ែត្រ​ ករណីក្មេងទំនេីងកាប់ពលរដ្ឋស្លូតត្រង់ទាំង៣ករណីខាងលេីនេះ​ ករណីទី១អ្នកសារព័ត៌មាននិងពលរដ្ឋខលហៅសមត្ថកិច្ចយកជនរងគ្រោះទៅប៉ុស្តិ៍ចោមចៅទី១ដេីម្បីដាក់ពាក្យបណ្ដឹង​ ករណីកាប់ទី២ជនរងគ្រោះទៅព្យាបាលរបួសហេីយទៅផ្ទះដោយមិនបានទៅដាក់ពាក្យបណ្ដឹង​ ករណីកាប់ទី៣​ អ្នកសារព័ត៌មានជូនជនរងគ្រោះទៅប៉ុស្តិ៍ចោមចៅទី១ដេីម្បីដាក់ពាក្យបណ្ដឹង៕

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ហាក់បីដូចជាមិនដឹងរឿងអ្វីទាល់តែសោះក្នុងមូលដ្ឋានរបស់ខ្លួនទាល់តែអ្នកសារព័ត៌មាននិងពលរដ្ឋខលប្រាប់និងជូនជនរងគ្រោះទៅដល់ប៉ុស្តិ៍ទេីបដឹងថាក្នុងភូមិសាស្រ្តទឹកដីមូលដ្ឋានសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ អសន្តិសុខខ្លាំងណាស់សូមលោកមេប៉ុស្តិ៍ចោមចៅទី១​ បញ្ចេញកងកម្លាំងសមត្ថកិច្ចល្បាតរក្សាភូមិឃុំមានសុវត្ថភាពជូនពលរដ្ឋស្លូតត្រង់ផង​ ជាពិសេសលោក​ ម៉ម​ វុទ្ធី​ អធិការខណ្ឌពោធិ៍​សែនជ័យ​ ជួយស្រាវជ្រាវរកក្រុមជនបង្កមកចាត់ការតាមផ្លូវច្បាប់ផងកុំអោយពលរដ្ឋអស់សង្ឃឹម​ ៕
កេីតហេតុនៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០២៦​ ៕

You might also like