ហែលទឹកភ្នែកម្ដាយរួចទេកូនៗ ទឹកចិត្តលេីកដៃសំពះទាំងទឹកភ្នែកស្រក់ជំនួសកូនប្រុសដែលជិះម៉ូតូបុករថយន្តស៊េរីទំនេីប Rolls Royce ស្លាកលេខ កម្ពុជា BOSS . MR របស់គេតំលៃរាប់សិបមុឺនដុល្លារ ម្ដាយគ្មានលុយមួយរៀលក្នុងខ្លួនធ្វេីការសំណង់១ថ្ងៃបានតែ៣មុឺន
ទឹកចិត្តម្ដាយមហាសែនធំគ្មានអ្វីអាចប្រៀបផ្ទឹមបាន កូនអ្នកបុកម្ដាយអ្នកមកលេីកដៃសំពះយំជំនួសកូន កូនប្រុសជិះម៉ូតូដេីរលេងជាមួយមិត្តភ័ក្តប្រុសស្រីជិះម៉ូតូរត់គេចពីគេដេញវាយលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីប Rolls Royce ស្លាកលេខ កម្ពុជា BOSS . MR របស់លោកឧកញ៉ាម្នាក់តំលៃរាប់សិបមុឺនដុល្លារ បណ្ដលឲ្យរថយន្តរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ នៅលេីផ្លូវ១០០៣ កែងផ្លូវ១៩៥៨ រងរបួសធ្ងន់នារីម្នាក់បាក់ជេីងបញ្ជូទៅមន្ទីពេទ្យ យុវជនម្នាក់រងរបួសស្រាល ចំណែកយុវជនម្នាក់ទៀតបាក់ជេីងភ្លាមៗក៏ខលប្រាប់ម្ដាយតែម្ដាយថាគ្មានលុយទេកូនកុំទៅពេទ្យចាំម៉ែយកកូនទៅមេីលគ្រូខ្មែរមួយសន្ទុះម្ដាយក៏មកដល់គ្រាន់តែឃេីញកូនប្រុសបាក់ជេីងដោយសារជិះម៉ូតូទៅបុករថយន្ត តស៊េរីទំនេីប Rolls Royce ស្លាកលេខ កម្ពុជា BOSS . MR តំលៃជិត១លានដុល្លារ ក៏ទ្រហូរយំលេីកដៃសំពះថាក្នុងខ្លួនគាត់គ្មានលុយទេរាល់ថ្ងៃគាត់ជាកម្មករសំណង់ធ្វេីការបាន១ថ្ងៃ៣មុឺនរៀលហូបចុកចិញ្ចឹមកូនៗមិនគ្រាន់ផងបានលុយឯណាសងរថយន្តគេ មានតែលេីកដៃសំពះយំអង្វរម្ចាស់រថយន្តពីចំងាយជំនោះកូនប្រុសគាត់ បេីម្ចាស់រថយន្តចង់យកគាត់ទៅណាទៅចុះគាត់ព្រមតាមទាំងអស់ នេះហេីយទឹកចិត្តម្ដាយដែលហ៊ានលះបង់គ្រប់យ៉ាងដេីម្បីកូនទោះជាជីវិតខ្លួនក៏ហ៊ានលះបង់ដែរឲ្យតែកូនបានសុខ ៕
ប្អូនៗបានឃេីញរូបភាពនិងវីដេអូនេះហេីយគួរតែឈប់ដេីរលេងចោលផ្ទះសំបែងសប្បាយហួសហេតុពេកគួរគិតជួយធ្វេីការងារឪពុកម្ដាយខិតខំរៀនសូត្រធ្វេីជាកូនល្អធ្វេីជាមនុស្សល្អដេីម្បីសងគុណឪពុកម្ដាយនិងជួយដល់សង្គមជាតិ ៕
ហេតុការណ៍នេះបានកេីតទ្បេីងនៅវេលាម៉ោង០១.៣០នាទីយប់រំលងអាធ្រាតឈានចូល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕






