ផ្ទុះហ្គាសឆេះទូកនេសាទ និងលិចនៅសមុទ្រខេត្តព្រះសីហនុ បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ ២នាក់ សង្គ្រោះបាន នឹង២នាក់ទៀតកំពុងបាត់ខ្លួន
ខេត្តព្រះសីហនុ៖ នៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មានករណីទូកនេសាទមួយគ្រឿងបានផ្ទុះហ្គាស បណ្តាលឱ្យឆេះ និងលិចចូលក្នុងទឹកសមុទ្រ ស្ថិតនៅចំណុចខាងលិចឈៀងខាងជើងកោះដូង ប្រមាណ ១,៧០០ម៉ែត្រ ក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមព័ត៌មានបឋម ទូកនេសាទដែលជួបហេតុការណ៍នេះមានមនុស្សជិះនៅលើទូកចំនួន ៥នាក់ ក្នុងនោះមានមនុស្សម្នាក់បានស្លា.ប់ មនុស្ស២នាក់បាត់ខ្លួន ២នាក់ទៀតត្រូវបានជួយសង្គ្រោះ នឹង២នាក់ទៀតកំពុងបាត់ខ្លួន។
ជនរងគ្រោះទាំង៥នាក់ រួមមាន៖
* លោក សៅ គ្រិន ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ទូក បានស្លាប់។
* លោក សៅ រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។
* លោក ឃិន សំបូរ ភេទប្រុស អាយុ៤៩ឆ្នាំ បាត់ខ្លួន។
* លោក អុិន ចាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវបានសង្គ្រោះ។
* លោក ឈិន សុខុម ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានសង្គ្រោះ។
បច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹក បានសហការជាមួយកម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ កម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ និងក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះចំនួន២នាក់ដែលកំពុងបាត់ខ្លួន។
គិតត្រឹមពេលនេះ ក្រុមសមត្ថកិច្ច និងក្រុមសង្គ្រោះមិនទាន់រកឃើញជនរងគ្រោះដែលបាត់ខ្លួនទាំង២នាក់នៅឡើយទេ ខណៈប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តធ្វើឡើងនៅតំបន់កើតហេតុ៕






