ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងលួច នៅចំណុចបណ្តោយផ្លូវលេខ២៦១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងលួច នៅចំណុចបណ្តោយផ្លូវលេខ២៦១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ៖
-ឈ្មោះ ចាន់ រតនៈ ហៅរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងសង្កាត់បឹងសាឡាង (មានសារធាតុញៀន)
វត្ថុតាំងចាប់យក
-ដែកកែច្នៃសម្រាប់កាច់កម៉ូតូចំនួន១ និងដែកកែច្នៃសម្រាប់ឆ្កឹះសោរ ចំនួន៣ ចាប់យកពីជនសង្ស័យខាងលើ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

You might also like