បុរសដែលប្រើហិង្សាលើអ្នកបើករថយន្ដ ដោយចោទថាបុកមិត្តភ័ក្ររបស់ខ្លួន នៅខណ្ឌដូនពេញ ត្រូវនគរបាលរាជធានីភ្នំពេញ ចាប់បញ្ជូនខ្លួនទៅតុលាការ

(ភ្នំពេញ)៖ បុរសម្នាក់ដែលប្រើប្រាស់អំពើហិង្សាលើកអ្នកបើករថយន្ដមួយគ្រឿង ដែលចោទប្រកាន់ថាបុកមិត្តភ័ក្ររបស់ខ្លួនស្លាប់ទាំងដែលរថយន្ដនោះមិនពាក់ព័ន្ធជាមួយគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌបឹងកេងកង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង១៤៖២៥នាទី ការិយាល័យជំនាញព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ទៅលើរថយន្ត និងអ្នកបើករថយន្ត១នាក់ ដោយចោទថាអ្នកបើករថយន្តបុកពួកម៉ាករបស់ខ្លួន ខណៈជិះម៉ូតូបណ្តាលឲ្យស្លាប់ នៅកំណាត់មហាវិថីព្រះនរោត្តម ក្នុងទឹកដីខណ្ឌដូនពេញ កាលពីយប់អធ្រាត្រថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ករណីនេះក្រោយមានការស្រាវជ្រាវ ជាគ្រោះថ្នាក់ចរាចរណ៍បង្ករវាងម៉ូតូ បុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់១នាក់។ ជនសង្ស័យយល់ថា រថយន្តនោះបុកពួកម៉ាកខ្លួនបណ្តាលឲ្យស្លាប់ ហើយបើករត់គេចក៏បានជិះម៉ូតូដេញតាមស្ទាក់ឃាត់រថយន្តហើយ ប្រើហិង្សាប្រព្រឹត្តនៅចំណុចផ្លូវម៉ៅសេងទុង កែងមហាវិថីព្រះមុន្នីវង្ស ភូមិ៩ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣០នាទី។
ជនសង្ស័យ ឈ្មោះ សម្បត្តិ កំសត់ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ខណៈជនរងគ្រោះម្ចាស់រថយន្ដឈ្មោះ ស្រី បូយ៉ា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ៕

You might also like