ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរសព្ទ័មួយគ្រឿង
នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឃាត់ខ្លួននៅចំណុចផ្លូវលេខ ២៥៥ ក្រុម១៤ ភូមិ០៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ ២៥១ ផ្ទះលេខ ៤៤ ក្រុម ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
*ជនសង្ស័យ
-ឈ្មោះ សុខ ស៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។ (មានសារធាតុញៀន)
*វត្ថុតាំងចាប់យក
-ទូរសព្ទ IPhone 17 Promak ពណ័ទឹកក្រូចចំនួន០១គ្រឿង
(ជារបស់ជនរងគ្រោះ) ចាប់យកពីជនសង្ស័យខាងលើ។
*ជនរងគ្រោះ
– ឈ្មោះ ប៊ុនណា កែវកន្និថា ភេទស្រី អាយុ ៣០ ឆ្នាំ មុនរបរ បុគ្គលិកណាហ្គាវើល ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលេខ២៥១ ក្រុម៤៣ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។






