ករណី ៖ ផ្តល់ទីតាំងដើម្បីប្រើប្រាស់ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(ម៉ាទឹកកក)កើតហេតុ៖ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ២២និង ៤០នាទីចំណុច ភូមិ ព្រៃតាតូច ឃុំ បឹងខ្យាង ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ចំនួន០៤នាក់ ៖
១ឈ្មោះ សែម សំអាត ភេទ ប្រុស អាយុ ២៣ឆ្នាំ មានស្រុកកំណើត ភូមិ ស្រុកចេក ឃុំ បឹងខ្យាង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល(ឃាតខ្លួន)មាសារធាតុញៀនក្នុងទឹកនោម(+)។
២-ឈ្មោះ ញិល ម៉េង ភេទ ប្រុស អាយុ ១៩ ឆ្នាំ មានស្រុកកំណើតភូមិ ពត់សរ ឃុំ ពត់សរ ស្រុក បាទី ខេត្ដ តាកែវ(ឃាត់ខ្លួន)មាសារធាតុញៀនក្នុងទឹកនោម(+)។
៣-ឈ្មោះ ខែម ថា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មានស្រុកកំណើតភូមិ ព្រៃតាតូច ឃុំ បឹងខ្យាង ស្រុក កណ្ដាលស្ទឹង ខេត្ដ កណ្ដាល
(ឃាតខ្លួន)មាសារធាតុញៀនក្នុងទឹកនោម(+)
ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយះពេល ២ ឆ្នាំ កន្លះ ចោទពីបទ ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។
៤-ឈ្មោះ មាន វាសនា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានស្រុកកំណើតភូមិ បឹងខ្យាង ឃុំ បឹងខ្យាង ស្រុក កណ្ដាលស្ទឹង ខេត្ដ កណ្ដាល(ឃាត់ខ្លួន)មាសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យករួមមាន÷
១-ឧបករណ៍ប្រើប្រាស់ចំនួន ០១ ។
២-ទូរសព្ទដៃចំនួន ០៣ គ្រឿង
ម៉ាកViVo ពណ៍ទឹកសមុទ្រ
ម៉ាក Oppo ពណ៍ទឹកប្រាក់
អិនចុចពិល។
៣-កាត wing Bank ចំនួន ០១ ។
ប្រភពបានបន្តទៀតថា៖
នៅថ្ងៃ ខែ ឆ្នាំ កើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង ថាមានការប្រមូលផ្ដុំគ្នា ប្រើប្រាស់ថ្នាំញៀននៅចំណុចផ្ទះរបស់ឈ្មោះខែម ថា ពេលដែលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង បានសហការជាមួយកម្លាំងប្រជាការពារបានចុះទៅដល់ទីតាំងកើតហេតុក៏បានឃើញជនសង្ស័យចំនួន ៤នាក់ខាងលើកំពុងតែធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងនៅកន្លែងកើតហេតុ ហើយបានរាយការណ៍មកកាន់ផ្នែកជំនាញ និងបាននាំខ្លួនជនសង្ស័យទាំង ០៤ នាក់មកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៤នាក់ បានឆ្លើយសារភាពថា÷ ពួកខ្លួនទាំង ០៤ នាក់ពិតជាបានប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែនដោយមិត្តភក្ត្រចំនួនពីរនាក់ដែលរាប់អានគ្នា(មិនស្គាល់ឈ្មោះ)បានយកថ្នាំញៀនមកឲ្យពួកខ្លួន ហើយពួកខ្លួនក៏បាននាំគ្នាប្រើប្រាស់តែម្ដងទៅ។
ក្រៅពីប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

You might also like