កូនប្រុសតិរច្ឆាននាំពួកម៉ាកមកជក់ថ្នាំញៀនដល់ក្នុងផ្ទះម្ដាយថាពីបីម៉ាត់យប់ទ្បេីងដេញវាយម្ដាយស្រែកអោយគេជួយផ្អេីលពេញផ្លូវថែមទាំងយកជេីងធាក់ក្បាលម្ដាយទៀត
កូនប្រុសតិរច្ឆាននាំមិត្តភ័ក្តមកជក់ថ្នាំញៀនដល់ក្នុងផ្ទះទាំងថ្ងៃម្ដាយនិយាយថាពីបីម៉ាត់យប់ទ្បេីងដេញវាយម្ដាយតាំងពីនៅក្នុងផ្ទះម្ដាយរត់អោយគេជួយតាំងពីផ្លូវ២៨២ដល់កែងផ្លូវមុនីវង្សដណ្ដេីមយកទូរស័ព្ទពីដៃម្ដាយហេីយយកជេីងធាក់ក្បាលម្ដាយថែមទៀតតែត្រូវបានបុរសជាសន្តិសុខដេកយាមមុខហាងគេជួយឃាត់និងដណ្ដេីមទូរស័ព្ទពីដៃកូនប្រុសមកអោយអុំស្រីវិញ បេីតាមសម្ដីអុំស្រីបានរៀបរាប់ទាំងអារម្មណ៍ភិតភ័យប្រាប់អ្នសារព័ត៌មានយេីងថាគាត់ជាស្រីមេម៉ាយប្ដីស្លាប់ចោលតាំងពីកូននៅតូចអាយុ១ឆ្នាំមិនហ៊ានយកប្ដីទៀតព្រោះខ្លាចគេធ្វេីបាបកូនសុខចិត្តតស៊ូដេីរបោកខោអាវលាងចានកោសខ្យល់និងធ្វេីការធ្ងន់ៗអោយគេតាមផ្ទះបានប្រាក់បន្តិចបន្តួចគ្រាន់ចិញ្ចឹមខ្លួននិងកូនប្រុសរហូតដល់ធំផ្ញេីរក្ដីសង្ឃឹមលេីកូនទាំងអស់ប៉ុន្តែមិននឹកស្មានសោះពេលកូនធំពេញកំលោះរហូតដល់កូនអាយុជាង៣០ឆ្នាំហេីយគឺមិនបានជួយអ្វីដល់ម្ដាយទ្បេីយមួយថ្ងៃៗគិតតែពីលាដៃសុំលុយលួចរបស់របរក្នុងផ្ទះលក់គ្មានសល់អ្វីដេីម្បីទៅប្រេីប្រាស់ថ្នាំញៀនអុំស្រីធ្លាប់ពឹងសមត្ថកិច្ចអោយចាប់កូនប្រុសយកទៅមណ្ឌលកែប្រែច្រេីនលេីកច្រេីនសារមកហេីយតែកូនប្រុសមិនកែខ្លួនសោះពេលចេញមកវិញនៅតែវាយធ្វេីបាបគាត់និងប្រេីប្រាស់ថ្នាំញៀនរហូតដល់ថ្ងៃនេះ ៕
ហេតុការណ៍ខាងលេីបានកេីតទ្បេីងនាវេលាម៉ោង១យប់រំលហអាធ្រាតឈានចូល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លេីផ្លូវ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕






