ACU ចេញប្រកាសព័ត៌មាន (ភាគទី១) ពីចំណាត់ការលើមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមេឃុំរូបនេះ និងបក្ខពួក បានត្រងយកពួកស្គេមដែលបែកខ្ញែកតូចៗ ឲ្យបន្តដំណើរការ ក្រោយមជ្ឈមណ្ឌលស្គេមធំៗត្រូវបានបង្ក្រាប និងបិទចោល
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពេីពុករលួយ (ACU) នៅថ្ងៃទី២១ ខែកញ្ញានេះ បានចេញប្រកាសព័ត៌មានពីចំណាត់ការលេីមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមេឃុំរូបនេះ និងបក្ខពួក បានត្រងយកពួកស្គេមដែលបែកខ្ញែកតូចៗ ឲ្យបន្តដំណេីរការ ក្រោយមជ្ឈមណ្ឌលស្គេមធំៗត្រូវបានបង្ក្រាប និងបិទចោល។
ACU បានបញ្ជាក់ថា ចាប់តាំងពីខែកុម្ភ: ឆ្នាំ២០២៦ ប្រតិបត្តិការបង្ក្រាបបទល្មេីស Online Scams នៅតំបន់គិរីសាគរ តំបន់ព្រែកខ្សាច់ និងតំបន់កោះស្តេច បានចំនួន៥១២ទីតាំង រកឃេីញជនបរទេស១០សញ្ជាតិ មានចំនួន១៤០៧នាក់ក្នុងនោះមានបទល្មេីស Online Scams លួចលាក់។
លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានយកដីរបស់ខ្លួន៥ហិកតា ធ្វេីជារោងដាក់ឲ្យពួកស្គេមប្រព្រឹត្តបទល្មេីសបន្តទៀត បាន១ក្រុមមាន៤២នាក់ ដែលក្រុមអនឡាញស្កេមនេះមានឈ្មោះ ក្រុម OD មាន ឆៃ យ៉ូវយៀន ជាមេក្រុម។
ក្រោយបំបែកករណីនេះ, ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនសំណុំរឿង ទៅកាន់អយ្យការ ហើយអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្នុងនោះ បានធ្វើការចោទប្រកាន់ដូចខាងក្រោម៖
១៖ ឈ្មោះ រៀម រុំ មេឃុំព្រែកខ្សាច់ ត្រូវចោទពីបទ ស៊ីសំណូក សម្អាតប្រាក់ និងសមគំនិតរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា
២៖ ឈ្មោះ ជា សុទ្ធ (កំពង់ជាប់ឃុំស្រាប់ពីបទមានគ្រាប់កាំភ្លើង ៨៩គ្រាប់)
និងទី៣ ឈ្មោះ ជា វាសនា ត្រូវបានចោទពីបទសមគំនិតក្នុងអំពើស៊ីសំណូក សម្អាតប្រាក់ និងរៀបចំ ឫដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ភាគទី១)៖






