ករណីរថយន្តស៊េរីទំនើបម៉ាកMG បើកបុករថយន្តទំនើប១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំសង្ស័យអ្នកបើកស្រវឹងស្រា

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២៦។ នៅតាមបណ្ដោយផ្លូវទ្រុង មាន់ក្បែរនិងស្តុបសេះ មាស ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
រថយន្តស៊េរីទំនើប២គ្រឿងរងការខូចខាតយ៉ាងដំណំហើយឃឿនសួនពុះចែកទ្រូងផ្លូវ និងបង្គោលប៉ា ណូ មួយដើមបាក់ដួលដល់ដី សង្ស័យអ្នកបើកបរស្រវឹងស្រាប៉ុន្តែមិនមានអ្នករងរបួស។

នៅមុនពេលកើតហរតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMGពាក់ស្លាកលេខកម្ពុជា JC-GI-99 តាមបណ្តោយផ្លូវខាងលើក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2CL-5609 ពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តបង្ករេចង្កូតបុកឡើងលើឃឿនសួនពុះចែកទ្រូងផ្លូវ ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលប៉ា ណូ មួយដើមបាក់ដួលដល់ដី ចំណែករថយន្តបង្កក្រឡាប់ពីរបីជុំរងការខូចខាតយ៉ាងដំណំសំណាងល្អអ្នកបើកបរមិនមានរងរបួស។
ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

You might also like