កូនប្រុសមានជំងឺសរសៃប្រសាទ កាប់ឪពុក៥កាំបិត បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

ខេត្តតាកែវ÷ នៅថ្ងៃអាទិត្យ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចទទួលពាក្យបណ្តឹងពីឈ្មោះ ភា ខុន ភេទស្រី អាយុ៥០ ឆ្នាំ មុខរបរ កសិកររស់នៅភូមិត្រពាំងរុន ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ប្ដឹងមកកាន់សមត្ថកិច្ច ទៅលើជនសង្ស័យឈ្មោះ ភា អឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (ត្រូវជាប្អូនប្រុសបង្កើត) ពីបទឃាតកម្មដោយកាប់ប្រើកាំបិតក្រង៉ុក។
ករណីនេះកើតឡើង នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពយកកាំបិតក្រង៉ុក កាប់ទៅលើជនរងគ្រោះឈ្មោះ ចាន់ សេន ភេទ ប្រុស អាយុ៧៨ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកបង្កើត) រស់នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យរងរបួសចំនួន៥ កន្លែង។ ក្នុងពេលនោះជនរងគ្រោះក៏ត្រូវបានស្លាប់នៅ នឹងកន្លែងកើតហេតុ។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានយកជើងខាង ឆ្វេងរបស់ជនរងគ្រោះទៅលាក់ទុកនៅក្រោមស្លឹកស្វាយនៅចំណុចខាងត្បូងឈៀងខាងលិច ក្រោយផ្ទះរបស់ជនរងគ្រោះចម្ងាយ១.៨៥សង់ទីម៉ែត្រ ហើយយកកាំបិតដែលធ្វើសកម្មខាងលើទៅលាក់ទុក ប៉ុន្តែក្រោយមកត្រូវកម្លាំងសមត្ថកិច្ចបានរកឃើញ។
គួរបញ្ជាក់ថាចំពោះជនសង្ស័យខាងលើធ្លាប់បានប្រើហិង្សាទៅលើជនរងគ្រោះត្រូវជាឪពុកបង្កើតជាញឹកញាប់ណាស់មកហើយ។
មូលហេតុជនសង្ស័យខាងលើជាមនុស្សសរសៃប្រសាទ (លេបថ្នាំជាប្រចាំថ្ងៃ)។
សមត្ថកិច្ចស្រុកគិរីវង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

You might also like