បង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុកឆ្លង
ខេត្តក្រចេះ៖ នៅថ្ងៃទី០៤និងទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរួមមាន មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះចូល រួមសហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកដើម្បី ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកឆ្លូង បានចុះបង្ក្រាបបទល្មើសនៃស្អាតនៅក្នុងភូមិសាស្ត្រស្រុកឆ្លូង។
មន្ត្រីជលផលបានឲ្យដឹងថា កម្លាំងសរុបរួម១៦នាក់(ប្រើទូកម៉ាសុីនចំនួន៣គ្រឿង) បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកឆ្លូង ស្រុកឆ្លូង ហើយទទួលបាននូវលទ្ធផលដូចខាងក្រោម៖
១- បានសារុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖
– ដាយចាប់ត្រីចំនួន៨វង់(ដាយនីមួយៗ
មានមុខទំហំ៧ម-១៥ម បណ្តោយប្រវែង
៤០ម-៦០ម និងក្រឡាទំហំ២ម-៩សម)
-ខ្សែពួរ ប្រវែង២៥០ម
-ធុងជ័រចំនួន៤គ្រឿង
-កានជ័រចំនួន៧គ្រឿង
២- បានដកហូតឧបករណ៍ដាយចាប់ត្រី១វង់ ទំហំមុខ៧ម បណ្តោយ៤០ម ក្រឡាទំហំ២សម-៧សម យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីរង់ចាំសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ
៣- បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៥០គ.ក្រចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ ចំពោះម្ចាស់វត្ថុតាងគឺបានរត់គេចខ្លួនទាំងអស់ មុនពេលសមត្ថកិច្ចចម្រុះទៅដល់។
លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះដែលបានចូលរួមក្នុងប្រតិបត្តិការនេះ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសោទល្មើសច្បាប់ដើម្បីចូលរួមចំណែកក្នុងការរក្សាធនធានមច្ឆជាតិ៕






