មុខសញ្ញាដែលបងប្អូននិយមហៅថា អាក្រវិលធំ ទើបចេញមក.ពីគុ.ក មិនរាងចាលដើរលួចទ្រព្យសម្បត្តិ បង្កការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋក្នុងទីរួមស្រុកអន្លង់វែង ត្រូវបានឃាត់ខ្លួនបញ្ជូនទៅចូលគុកវិញហើយ

កាលពីពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងការដឹកនាំពី លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានចាត់កម្លាំងផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអន្លង់វែង ចុះស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាលួ.ច ១នាក់ ឈ្មោះ ឆៃ គីនី ហៅសាក់ ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាក ដែលបានធ្វើសកម្មភាពលួចទូរស័ព្ទ ១គ្រឿង នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ តី សាខន ហៅខន ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២ និង ៤៧នាទីថ្ងៃ
តាមការស្រាវជ្រាវឃើញថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាសក.ម្មធ្លាប់លួ..ចរបស់របរប្រជាពលរដ្ឋនៅទីរួមស្រុកអន្លង់វែង ជាញឹកញាប់ ហើយកន្លងមកធ្លាប់បានបង្រ្កាបបញ្ជូនទៅដា.ក់គុ.ក ២ ដងមកហើយ ពេលចេញមកវិញមិនរាងចាលនៅតែប្រព្រឹត្តបន្តទៀត
បន្ទាប់ពីឃាត់ខ្លួនយើងបានធ្វើការដកហូតវត្ថុតាង ទូរសព្ទដៃ១ គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ
បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។

You might also like