ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី អំពើនាំឆ្លងដែន (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់)

តាកែវ៖ កម្លាំងអសវុធហយក្ថ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងខេត្ត ចុះឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជួន ធារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិកំពង់ក្របី ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់) ស្ថិតក្នុងភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមាន ÷
១.រថយន្តចំនួន០១គ្រឿងម៉ាក Lexus Rx330 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AN.4699
២.ទូរស័ព្ទដៃចំនួន០១គ្រឿង
៣.ប័ណ្ណបើកបរ០១សន្លឹក និងឯកសារបង់រំលោះរថយន្ត
៤.ឯកសារជ្រើសរើសកងជំនួយវិស្វកម្មយោធាសម្រាប់ក្រៅប្រទេស ចំនួន១៩សន្លឹក។
ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like