ឃាត់យុវជនម្នាក់ ដុតផ្ទះខ្លួនឯងចោល ភ្ញាក់ផ្អើលអ្នកស្រុក ព្រោះសុំលុយម្ដាយចំនួន1 ម៉ឺនរៀល ប៉ុន្តែម្ដាយឲ្យមិនទាន់ ព្រោះគាត់នៅឆ្ងាយ

រតនគិរី ៖ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាល្ងាច ថ្ងៃទី18 ខែតុលាឆ្នាំ 2026
មានយុវជនម្នាក់ ដុតផ្ទះខ្លួនឯងចោល ដោយមូលហេតុខឹងនឹងម្ដាយ ប្រភពបន្តទៀតថា មុនដំបូងយុវជននោះ បានសុំលុយម្ដាយចំនួន1 ម៉ឺនរៀល ប៉ុន្តែម្ដាយឲ្យមិនទាន់ ព្រោះគាត់នៅឆ្ងាយ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា យុវជននេះបានប្រើប្រាស់គ្រឿងញៀន ហើយសង្ស័យថា
សុំលុយពីម្ដាយចំនួន1 ម៉ឺនរៀល នេះដើម្បីយកទៅបង្គ្រប់ទិញថ្នាំញៀនមកសេព ។
ករណីនេះបានកើតឡើងនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

You might also like