បង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល
កណ្តាល៖ នៅថ្ងៃច័ន្ទ៨កើត ខែអសុ្សជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៦ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងក្រោមឱវាទ រួមជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឱក សុភា ស្នងការរងទទួលការងារនគរបាលព្រំដែនគោក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន និងកម្លាំងសង្កាត់រដ្ឋបាលជលផលក្រុងសំពៅពូនដោយមានការសម្របសម្រួលនិតិវិធីពីសំណាក់ ឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល
កម្លាំងបានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល (អតីតឡូត៍នេសាទលេខ ១០)។
លទ្ធផលបង្ក្រាប:
១-លូស្បៃមុង ចំនួន៩០មាត់ ប្រវែង
ស្មើនឹង៩០០ ម៉ែត្រ
២-បង្គោលស្បៃមុងតូច-ធំចំនួន ១៥០០ ដើម
៣-របាំងព្រួលស្បៃមុង ប្រវែង៧២០០ម៉ែត្រ។
៤-លែងត្រីកូនត្រីចូលបឹងវិញ ចំនួន ប្រមាណ ៣៨៥គីឡូក្រាម។
ទន្ទឹមនោះ ប្រជាពលរដ្ឋយល់ព្រមរុះរើដោយខ្លួនឯង:
១-លូស្បៃមុងចំនួន ៤៧មាត់។
២-របាំងព្រួលស្បៃមុង ប្រវែង២៥០០ ម៉ែត្រ
៣-បង្គោលតូចធំ ចំនួន ៨៣៣ដើម
៤-លែងត្រីចូលបឹងចំនួន ៦៥គីឡូក្រាម។
+សរុបវត្ថុតាងរួមមាន:
១-លូស្បៃមុខចំនួន១៣៧ មាត់ ។
២-របាំងព្រួលស្បៃមុងប្រវែង ៩២០០ម៉ែត្រ។
៣-មង្គោលស្បៃមុងតូចធំចំនួន២៣៣៣ ដើម
៤-លែងត្រីចូលបឹងប្រមាណ៤៥០គីឡូក្រាម។
ចំពោះវត្ថុតាងទាំងនោះ ត្រូវបានក្រុមការងារ ធ្វើការកាប់បំផ្លាញចោល នៅនឹងកន្លែងជាក់ស្ដែង ព្រមទាំងបានលែងត្រីចូលបឹងវិញ និងបានណែនាំប្រជានេសាទ រស់នៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ប្រមាណ៥០ នាក់ ដោយមិនអនុញ្ញាតធ្វើការនេសាទដោយខុសច្បាប់នៅរដូវហាមឃាត់ និងប្រើប្រាស់ឧបករណ៍ហាមឃាត់នោះឡើយ ៕
ប្រភព.ស្នងការដ្ឋាននគរបាលខេត្តកណាល






