រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៅទីស្ដីការក្រសួង។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងអង្គប្រជុំ បានស្ដាប់នូវរបាយការណ៍សង្ខេប ព្រមទាំងពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងនីតិវិធីនៃការដោះស្រាយពាក្យបណ្តឹងខាងលើ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិស ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ឱ្យបន្តសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី ដើម្បីជួយសម្របសម្រួល និងដោះស្រាយករណីបណ្ដឹងខាងលើនេះឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពយុត្តិធម៌។

You might also like