អនុប្រធានយុវជនបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ សុំលាលែងពីមុខតំណែងទាំងអស់ចេញពីបក្សនេះ និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
(ត្បូងឃ្មុំ)៖ លោក ជន់ រស់ អនុប្រធានយុវជនគណបក្សកម្លាំងជាតិ ប្រចាំខេត្តត្បូងឃ្មុំ បានប្រកាសដើរចេញពីគណបក្សមួយនេះ ដែលខ្លួនធ្លាប់រួមរស់ជាមួយនាពេលកន្លងមក។
ជាមួយការប្រកាសលាឈប់ពីមុខតំណែងទាំងអស់ចេញពីគណបក្សកម្លាំងជាតិ លោក ជន់ រស់ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមស្ដាប់ការលើកឡើងរបស់លោក ជន់ រស់៖






