លោកឧកញ៉ា ស្រី ចាន់ថន ដឹកនាំក្រុមការងារយុវជនក្រៅប្រទេសរដ្ឋអូរីហ្គិន ចូលរួមក្នុងពិធីបុណ្យកឋិនទាន នៅវត្តតេជោសម្មាទិដ្ឋិ (ហៅវត្តលោកឪស៊ុច)
នាថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦
លោកឧកញ៉ា ស្រី ចាន់ថន បានដឹកនាំក្រុមការងារយុវជនក្រៅប្រទេសរដ្ឋអូរីហ្គិន ចូលរួមក្នុងពិធីបុណ្យកឋិនទាន នៅវត្តតេជោសម្មាទិដ្ឋិ (ហៅវត្តលោកឪស៊ុច) ដែលមានទីតាំងស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងតំបន់ 9NG។
ក្នុងឱកាសដ៏ប្រពៃនេះ ក្រុមការងារយុវជនក្រៅប្រទេសរដ្ឋអូរីហ្គិន រួមជាមួយពុទ្ធបរិស័ទជាច្រើនរូប បានចូលរួមយ៉ាងកុះករ និងអធិកអធម ព្រមទាំងបានចូលរួមចាប់មគ្គផល ប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីឧទ្ទិសជាកុសលផលបុណ្យ និងចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងបន្តថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
ការចូលរួមក្នុងពិធីបុណ្យនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម និងការចូលរួមថែរក្សាតម្លៃវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនាដែលជាមរតកដ៏មានតម្លៃរបស់ប្រជាជាតិខ្មែរ។
សូមអនុមោទនាបុណ្យកុសល និងសូមជូនពរដល់លោកឧកញ៉ា ស្រី ចាន់ថន ព្រមទាំងក្រុមការងារ និងពុទ្ធបរិស័ទទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ប្រការ។







