ប្រមុខការពារជាតិកម្ពុជា ៖ ក្នុងកិច្ចប្រជុំ GBC ឯកឧត្តម Anwar Ibrahim បញ្ជាក់ថា «បើភាគីណាមួយ(កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឱ្យត្រឡប់ទៅប្រទេសវិញទេ»

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងនៅល្ងាចថ្ងៃទី៧ ខែសីហានេះថា នៅព្រឹកនេះ ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឯកឧត្តម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato’s Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ វិមានរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា ដោយកិត្តិយសបានជួបជាមួយ ឯកឧត្តម Dato’s Seri Anwar Ibrahim ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកបានបញ្ជាក់ខ្លឹមសារមួយចំនួនរួមមាន
– បន្តគាំទ្រ និងការអនុវត្តបទឈប់បាញ់ និងការបង្កើតក្រមប្រតិបត្តិ (TOR) រហូតឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានឆាប់រហ័សជាទីបំផុត ។
– សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ ។
សម្តីរបស់ឯកឧត្តម Anwar Ibrahim៖ គួរបញ្ជាក់ផងដែរថា បើភាគីណាមួយ (កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ ។

You might also like