ល្បែងតែងវិនាសអស់ទាំងទ្រព្យសម្បត្តិ​ហេីយ​ ពេលនេះ.ស..ម្លាប់ខ្លួនចោលប្រពន្ធកូនទៀតដោយសារចាញ់ល្បែង​ ទ្បូតូ​ ចាក់បាល់​ ជល់មាន់អនទ្បាញនិងការ៉េ8888​ បន្សល់បណ្ដាំចុងក្រោយ​ បងសូមទោសអូនបងរវល់តែវក់និងលេងល្បែង​មិនបានមេីលថែអូននិងកូនបងលាអូនរហូតហេីយ

មានការភ្ញាក់ផ្អេីកមួយយ៉ាងខ្លាំងដោយបុរសម្នាក់មានវ័យប្រហែលជាង៤០ឆ្នាំបានសម្រេចចិត្តចង​ ក​ សម្លាប់ខ្លួនបញ្ចប់ជីវិតខ្លួនឯងនិងដេីមពោធិ៍​ដោយសារតែវក់និងល្បែងសុីសងតាមផ្ទះនិងតាមអនទ្បាញប្រភេទ​ ទ្បូតូ​ ចាក់បាល់​ ជល់មាន់​ និង​ ការ៉េ8888​ បេីតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានអោយដឹងថាប្ដីរបស់គាត់បានញៀននិងល្បែង​ ទ្បូតូ​ ចាក់បាល់​ ជល់មានតាមអនទ្បាញនិងការ៉េ8888​ ជារៀងរាល់ថ្ងៃពេលចាញ់អស់លុយបានយកទូរស័ព្ទរបស់ប្រពន្ធទៅបញ្ចាំម្ភៃមុឺនរៀល​ បញ្ចាំអត្តញ្ញាណប័ណ្ណ​ និងខ្ចីលុយគេថែមទៀត​ ប្រពន្ធស្ដីបន្ទោសតិចតួចអោយឈប់វក់លេងល្បែងក៏អន់ចិត្តនិងប្រពន្ធក៏ដេីរបាត់ពីផ្ទះពីបីថ្ងៃគ្មានដំណឹង​ ក៏មិនឃេីញទៅធ្វេីការជាសន្តិសុខ រហូតដល់វេលាម៉ោង១​ថ្ងៃត្រង់ ត្រូវនិងថ្ងៃទី១១​ ខែសីហា​ ឆ្នាំ​២០២៥​ មានគេប្រាប់ថាបានប្រទះឃេីញប្ដីរបស់គាត់ចង​ ក​ សម្លាប់ខ្លួននៅនិងដេីមពោធិ៍ ក្នុងភូមិប៉ប្រ៉កខាងជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ទេីបស្រ្តីជាប្រពន្ធមកមេីលឃេីញថាពិតជាប្ដីគាត់ពិតមែន​ ឈ្មោះ​ បូ​ សឹមអឹម​ អាយុជាង៤០ឆ្នាំ​ មូលហេតុដែលប្ដីគាត់គិតខ្លីចង​ ក​ សម្លាប់ខ្លួនបែបនេះដោយសារតែប្ដីរបស់គាត់វក់និងល្បែងសុីសង​ប្រភេទ​ ទ្បូតូ​ ចាក់បាល់​ មាន់ជល់តាមអនទ្បាញនិងការ៉េ8888ដែលបេីកលួចលាក់តាមផ្ទះជាច្រេីនកន្លែងក្នុងរាជធានីភ្នំពេញ​ ៕
ពាក់ព័ន្ធនិងករណីខាងលេីនេះពលរដ្ឋសូមណមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយស្រាវជ្រាវបង្រ្កាបល្បែងសុីសង​ ប្រភេទការ៉េ8888និងមានជល់អនទ្បាញលួចលាក់បង្កប់តាមផ្ទះតាមហាងការហ្វេរអោយអស់ដេីម្បីទប់ស្ដាត់កុំអោយរីករាលដាលកុំអោយមនុស្សក្មេងចាស់វក់លែងចេះរកសុីធ្វេីការរៀនសូត្របំផ្លាញអនាគតក្មេងៗជំនាន់ក្រោយនិងបំផ្លាញគ្រួសារប្រជាពលរដ្ឋដ៏ទៃផ្សេងទៀត

You might also like