លោក Zelensky និងក្រុមមេដឹកនាំអឺរ៉ុប បានព្រមព្រៀងជាមួយលោក Trump លើយុទ្ធសាស្ត្រសម្រាប់ការចរចាជាមួយរុស្ស៊ី

មេដឹកនាំអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ពួកលោកបានពិភាក្សាយុទ្ធសាស្ត្រជាមួយលោកប្រធានាធិបតីTrump សម្រាប់កិច្ចប្រជុំដែលបានគ្រោងទុកជាមួយលោកប្រធានាធិបតី Vladimir Putin នៅថ្ងៃសុក្រស្អែកនេះក្នុងរដ្ឋ Alaska ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនរួមទាំងការទទូចថាផែនការសន្តិភាពណាមួយត្រូវតែចាប់ផ្តើមដោយបទឈប់បាញ់ ហើយមិនត្រូវចរចាដោយគ្មានអ៊ុយក្រែននៅតុចរចានោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា លោកបានព្រមានប្រធានាធិបតីអាមេរិក Donald Trump នៅមុនការពិភាក្សារបស់លោកជាមួយលោក Vladimir Putin ក្នុងសប្តាហ៍នេះថា មេដឹកនាំរុស្ស៊ីកំពុងនិយាយបំផ្លើស អំពីបំណងប្រាថ្នារបស់លោកក្នុងការបញ្ចប់សង្រ្គាម។
ការពិភាក្សាឆ្លងមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃពុធ គឺជាការខិតខំប្រឹងប្រែងនៅនាទីចុងក្រោយដោយក្រុមមេដឹកនាំអឺរ៉ុបដើម្បីរួបរួមគ្នាជាមួយលោក Trump នៅមុនកិច្ចប្រជុំថ្ងៃសុក្រ សប្ដាហ៍នេះ អំឡុង ជំនួបតាមវីដេអូដែលរៀបចំដោយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz រួមទាំងលោក Trump អនុប្រធានាធិបតីលោក JD Vance លោក Zelensky និងមេដឹកនាំអឺរ៉ុបមួយចំនួនទៀតដែលមានទំនាក់ទំនងរឹងមាំជាមួយលោក Trump រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni ផងដែរ។
លោក Zelensky បានធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង សម្រាប់កិច្ចប្រជុំនេះ និងបានពន្យល់ប្រាប់អ្នកសារព័ត៌មានជាមួយលោក Merz ។លោក Merz បានប្រាប់អ្នកយកព័ត៌មានក្នុងសុន្ទរកថាខ្លីថាយើងមានការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងល្អពិសេសជាមួយប្រធានាធិបតីអាមេរិក ។លោកបានបន្ថែមថា មានក្តីសង្ឃឹមសម្រាប់ចំណាត់នេះ និងមានក្តីសង្ឃឹមសម្រាប់សន្តិភាពនៅអ៊ុយក្រែន ចំណែកលោក Trump វិញក៏បានលើកឡើងផងដែរថាពួកលោកមានការសន្ទនាដ៏ល្អ៕

You might also like