កម្លាំងនគរបាលខេត្តកណ្តាល ឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី Love Riya
(កណ្តាល)៖ សមត្ថកិច្ចចុះទៅ ឡោមព័ទ្ធដល់មុខផ្ទះ ជំទាវ ឧកញ៉ា មហាសេដ្ឋី លក់ឡេ ឆេង ស្រីរ័ត្ន ហៅ love Riya ហើយ ។ កម្លាំងនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយការឃាត់ខ្លួនភ្លាម, កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕