ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកបានចាត់ឱ្យក្រុមគ្រូពេទ្យឯកទេសរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បំពេញការងារនៅមន្ទីរពេទ្យកុមារជាតិ ធ្វើការវះកាត់ព្យាបាល និងកែរលម្អជើងក្មួយស្រី «ចយ ស៊ូម៉ី» អាយុ ៦ឆ្នាំ ដែលមានលក្ខណៈមិនប្រក្រតីពីកំណើត (Leg Length Discrepacy) រស់នៅភូមិគ្រើល ឃុំអណ្ដពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ការវះកាត់កែរលម្អជើងនេះត្រូវប្រើរយៈពេលយូរ និងច្រើនដំណាក់កាល ទើបជើង «ស៊ូម៉ី» មានភាពល្អប្រសើរឡើងវិញ។
គួររំលឹកផងដែរថា ក្រុមគ្រូពេទ្យ TYDA បានធ្វើការវះកាត់កែរជង្គង់ (Right Knee Valgus) ដំណាក់កាលទី១ កាលពី១ឆ្នាំមុនបានដោយជោគជ័យ។ ភាពជោគជ័យនៅដំណាក់កាលទី២នេះជាជំហានបន្ទាប់ ដើម្បីត្រៀមវះកាត់លើកទី៣ ។
បន្ទាប់ពីការវះកាត់ទាំង២ដំណាក់កាលបានដោយជោគជ័យ ម្តាយរបស់ «ស៊ូម៉ី» មានអារម្មណ៍សប្បាយត្រេកអរយ៉ាងក្រៃលែង ថែមទាំងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចធិបតី និងលោកជំទាវបណ្ឌិត។
រាល់ការចំណាយក្នុងការព្យាបាល និងការរស់នៅអំឡុងពេលសម្រាកព្យាបាល ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។