លោក កេត រតនា និងប្អូនប្រុសបញ្ញា បាននាំយកអំណោយ(លើកទី៥)របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួម​ទាំង​ឯកឧត្ដម អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជននានា តាមរយៈឯកឧត្ដម ឃ្លាំង ហួត និងលោកជំទាវ មកឧបត្ថម្ភដល់កងទ័ពនៃវរសេនាតូចអន្តរាគមន៍លេខ៣៧៤ ប្រចាំទិសភ្នំខ្មោច ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អំណោយរួមមាន៖
-ការុងច្រកដី ២០,០០០ការុង
-Power bank ខ្សែ និងដុំសាកទូរស័ព្ទ ១១ឈុត
-វីតាមីនស៊ី ១០០ទីប
-ថ្នាំពេទ្យ ២កេស ស្មើនឹង ១៨៥ធិប
-នំម៉ាក(៩០០) ១៥០គ.ក្រ
-នំប្រៃ ២០កេស
-នំ ១០កេស
-សាច់គោងៀត ១៥គ.ក្រ
-ត្រីងៀត ៤កេស
-បាយក្តាំង ៣០ថង់
-ល្ងបុក ៤៤៨កែវ
-ពងទាប្រៃ ៤ក្រឡ
-អំបុក+ចេកឆាប ៦ការុង
-ប្រហុកគ្រឿង ១កេស
-ប្រហុកចិញ្ច្រាំ+ល្ងបុក ១កេស
-ប្រហុកចិញ្ច្រាំក្រសាំង ១កេស
-ផ្អកត្រីពិសេស ១កេស
-ម៉ាស់ ២កេស
-មីខ្លាឃ្មុំ+មីជាតិ ៤០កេស
-ទឹកបរិសុទ្ធកម្ពុជា ៣០កេស
-ថវិកាមួយចំនួន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទជំនួសមុខឱ្យបងៗកងទ័ពនៃវរសេនាតូច៣៧៤ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជននានា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់កងទ័ពជួរមុខជានិច្ច។

You might also like